លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល ជាមួយ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧

 ច័ន្ទ, 09 មេសា 2018 19:37  |    Written by MLVT  |  77 times  |   Print  |   Email

នាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹង ឈានជិតមកដល់នាពេលខាងមុខនេះ លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាតំណាងដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្រ្តី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានដឹកនាំគណៈប្រតិភូ អញ្ជើញជួបសំណេះសំណាល ជាមួយ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ កំពុងឈរជើងនៅតំបន់ទិសប្រាសាទព្រះវិហារ ទីបញ្ជាការកងពល ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

នាឳកាសនោះលោកជំទាវ មានប្រសាសន៍បញ្ជាក់ថា ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជម្រុញការអនុវត្តកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែ ទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំង អស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។

លោកជំទាវរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរខ្ពស់ចំពោះស្មារតីតស៊ូអង់អាចក្លាហាន ប្រកបដោយវីរៈភាពរបស់នាយទាហាន នាយទាហានរង និងពលទាហានរបស់យើងនៅកងពលតូចអន្តរាគមន៍លេខ ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នងបុព្វហេតុការពារមាតុភូមិការពារបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងការចូលរួមអភិវឌ្ឍប្រទេសជាតិរបស់យើង ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។